សួរស្ដីមិត្តរួមថ្នាក់របស់ខ្ញុំទាំងអស់គ្នា ក៏ដូចជាមិត្តសិស្សអាយធីទាំងអស់ :) បន្ទាប់ពីបានសិក្សា Java Programming បានមួយរយៈខ្ញុំក៏អាចធ្វើបានបន្តិចបន្តួចផងដែរ។ វគ្គនេះខ្ញុំចង់លើកអំពីតើធ្វើដូចម្ដេច ដើម្បី បង្ហាញ បន្ថែម កែប្រែ លុប ស្វែងរក ទិន្នន័យផ្សេងៗនៅក្នុង NetBeans ដែលរាល់ទិន្នន័យទាំង អស់នោះត្រូវបានទាញយកពី Ms.SQL Server។
ដូចនេះខ្ញុំនិងបង្ហាញអំពីការបង្កើត database នៅលើ Microsoft SQL Server ជាមុនសិនដើម្បីយើងយក វាទៅប្រើក្នុង ពេលបន្តិចទៀតនេះ សូមតាមដានដូចខាងក្រោម ៖
១. តំបូងសូមបើកកម្មវិធី Microsoft SQL Server ហើយសូមបង្កើត database ថ្មីមួយដោយចុច Mouse ស្ដាំលើពាក្យថា Database ហើយរើសយក New Database...
២. សូមដាក់ឈ្មោះអោយ database របស់អ្នក ហើយចុច Ok, សំរាប់ខ្ញុំឧទាហរណ៍ៈ Student
៣. បន្ទាប់មកនោះយើងនឹងទទួលបាន database ថ្មីមួយដោយមានឈ្មោះថា Student
៤. បន្ទាប់ពីបង្កើតបាន database ហើយអីឡូវយើងត្រូវបង្កើត Table វិញម្ដងដោយចុច Mouse ស្ដាំលើ ពាក្យថា Table ហើយរើសយក New Table...
៥. បន្ទាប់សូមធ្វើការបង្កើត Column Name & Data Type តាមរូបខាងក្រោម ឬផ្សេងទៀតក៏បាន តាមចំនូមចិត្តរបស់អ្នកថាត្រូវការធ្វើអ្វី ហើយសូមចុច Save ដោយក្នុងឧទាហរណ៍នេះខ្ញុំដាក់ឈ្មោះ ថា tblStudyFee
៦. បន្ទាប់ពីបានបង្កើត Table រួចហើយនោះយើងត្រូវបញ្ចូលទិន្នន័យទៅក្នុង Table ដោយចុចលើ ពាក្យថា New Query ហើយសូមសរសេរកូដខាងក្រោមចូល
៧. បន្ទាប់ពីសរសេរកូដចូលរួចហើយយើងត្រូវធ្វើការ Execute ដោយចុចលើ Query Menu ហើយរើស យកពាក្យ ថា Execute ឬ ម៉្យាងទៀតយើងអាចប្រើ Shortcut-Key ដោយគ្រាន់តែចុច (F5)
៨. នោះយើងនឹងឃើញថា Query Executed Successfully បញ្ចាក់ថាទិន្នន័យត្រូវបានបញ្ចូលរួចហើយ ទៅក្នុង Table ឈ្មោះ tblStudyFee
៩. ពេលនេះយើងនិងសរសេរកូដបន្តិចដើម្បីបង្ហាញទិន្នន័យ ដែលយើងបានបញ្ចូលតាមរយៈកូដ ខាងលើថាតើទិន្នន័យនោះមានមែន ឬ អត់ដូចនេះសូមចុចលើពាក្យថា New Query ហើយសរសេរ កូដខាងក្រោម ហើយចុច Execute
បាទយើងឃើញថាទិន្នន័យពិតជាមានមែននៅក្នុង Table ឈ្មោះ tblStudyFee ដែល Table នេះស្ថិត នៅក្នុង database ឈ្មោះ Student ។ ចប់ត្រឹមនឹងចំពោះការបង្ហាញនៅក្នុង Microsoft SQL Server ក្នុងការបង្កើត Table និង បញ្ចូលទិន្នន័យទៅក្នុង Table។
ខាងក្រោមនេះ យើងនិយាយទៅលើកម្មវិធី NetBean វិញម្ដង ដូចនេះសូមអនុវត្តន៍ដែលមានជា ជំហានបន្តបន្ទាប់៖
១. បន្ទាប់មកទៀតយើងត្រូវបើកកម្មវិធី NetBeans ដើម្បីធ្វើការបង្ហាញទិន្នន័យដែលមាននៅក្នុង Table (tblStudyFee) ហើយបន្ទាប់ពីបើកហើយ សូមបង្កើត Project ថ្មីមួយដោយចុចលើ File Menu ហើយរើសយក New Project...
២. ត្រង់ចំនុច Categories យកពាក្យថា Java ហើយត្រង់ Projects សូមរើសយក Java Application ហើយចុច Next
៣. ត្រង់នេះយើងត្រូវដាក់ឈ្មោះអោយ Project របស់យើង នៅត្រង់ Project Name ខ្ញុំដាក់ឈ្មោះថា StudentStudyFee ហើយត្រង់ចំនុចថា Create Main Class សូមដកធីកចេញ ហើយចុច Finish
៤. បន្ទាប់ពីបានបង្កើត Project រួចហើយ យើងត្រូវបង្កើត Form ជាបន្តទៀត ដោយយើងត្រូវចុច Mouse ស្ដាំលើឈ្មោះ Project (StudentStudyFee) ហើយរើសយក New ហើយរើសយក JFrame Form...៥. សូមដាក់ឈ្មោះ Form (FrmMainStudentStudyFee) ត្រង់ពាក្យថា Class Name ហើយចុច Finish
៦. បន្ទាប់មកទៀតយើងនិងបានទទួល Blank Form មួយ ដូចនេះសូមធ្វើការ Design Form របស់អ្នក តាមរូប ខាងក្រោម ហើយចុច Save៖
៧. បន្ទាប់ពីបានបង្កើត Form ខាងលើរួចហើយយើងត្រូវបង្កើត Form ជាបន្តបន្ទាប់ទៀតដូចជា Form (FrmSearch), Form (Add New), Form (Edit) ដូចនេះសូម Design Form ទាំងនោះតាមការ Design របស់អ្នក។
** ប៉ុន្តែពេលនេះខ្ញុំនិងបន្តបង្ហាញអំពីតើត្រូវភ្ចាប់ទៅកាន់ database យ៉ាងដូចម្ដេច?
អ្នកត្រូវមាន Driver មួយ សូមទាញយក នៅទីនេះ ហើយអ្នកត្រូវ Add Driver នេះចូលទៅក្នុង Libraries នៅក្នុង Project ដែលអ្នកកំពុងតែធ្វើផ្ទាល់តែម្ដង។
ហើយស្វែងរក Driver ដែលអ្នកបានរក្សាទុកនោះ ដោយ Add Driver នោះចូលមកត្រង់នឹង។
មិនទាន់ចប់នៅឡើយទេ អ្នកត្រូវសរសេរកូដបន្ថែមទៀតផងដែរគឺត្រូវបង្កើត Class មួយដោយដាក់ ឈ្មោះថា DBManager.
សូមយកកូដ (Code) ខាងក្រោមនេះជាឧទាហរណ៍របស់អ្នក តែមានចំនុចខ្លះអ្នកត្រូវប្ដូរដូចជា ឈ្មោះ database, user name, password, ... ជាដើម។
ខណៈដែលអ្នកបានបង្កើត Class ដែលមានឈ្មោះថា DBManager រួចហើយអ្នកត្រូវវិលទៅបើក Form ដែលយើងបានបង្កើតរួចហើយនោះឈ្មោះថា FrmMainStudentStudyFee ហើយចុចលើពាក្យថា Source
ដើម្បីធ្វើការសរសេរកូដបញ្ចូលដូចនេះសូមមើលឧទាហរណ៍នៃកូដខាងក្រោម៖
សូមអរគុណ ចំពោះការតាមដានរបស់អ្នក ហើយត្រង់ចំនុចណាដែលអ្នកធ្វើពុំទាន់បាន សូមវាយ ជាមតិនៅក្នុងប្រអប់ខាងក្រោម នោះខ្ញុំនឹងខិតខំណែនាំបន្តតាមលទ្ធភាព។ សូមអរគុណ :)