១.១-
អ្វីជា
Network?
Network
គឺជាការភ្ជាប់ទំនាក់ទំនងរវាងឧបករណ៍ពីរ
ឬច្រើនតាមរយៈ Communication
Media
ដែលផ្ដល់លទ្ធភាពអោយឧបករណ៍ទាំងនោះ
អាចប្ដូរពត៌មានគ្នាទៅវិញទៅមក។
១.២-
អ្វីជា
Computer
Network?
បន្ទាប់ពីអ្នកបានស្គាល់អំពី
Network
អ្នកត្រូវសិក្សាបន្តអំពី
Computer
Network។
Computer
Network គឺជាការភ្ជាប់ទំនាក់ទំនងរវាងម៉ាស៊ីនកុំព្យូរទ័រពីរ
ឬច្រើនដោយមានប្រើ
Communication
Media ដែលផ្ដល់លទ្ធភាពអោយម៉ាស៊ីនកុំព្យូទ័រទាំងនោះអាចប្ដូរ
ពត៌មានគ្នាទៅវិញទៅមក។
ដើម្បីបានជាប្រព័ន្ធ
Network
មួយត្រូវមាន៖
ម៉ាស៊ីនកុំព្យូទ័រ ខ្សែ
និងឧបករណ៍ផ្សេងៗ ទៀតដូចជា
Hubs,
Switches, Routers។
NIC
ជាឧបករណ៍ដែលមាននាទីសំរាប់ភ្ជាប់ពី
ម៉ាស៊ីនកុំព្យូទ័រទៅប្រព័ទ្ធ
Network។
ចំណែកឯ Switches
និង
Routersសំរាប់គ្រប់គ្រង
នូវចរាចរណ៍ ឬដំណើរការនៃទិន្នន័យក្នុងប្រព័ន្ធ
Network។
ប្រភេទខុសៗគ្នានៃបច្ចេកវិទ្យាទាំងអស់នេះ
អាចជួយអោយមនុស្សដែលប្រើនូវប្រព័ន្ធ
Network
អាចផ្លាស់ប្ដូរទិន្នន័យគ្នាពីកន្លែងមួយ
ទៅកន្លែងមួយទៀតទូទាំងពិភពលោក
តាមរយៈ Wires,
Radio Waves និង
Microwave
Technology។
១.៣-
ប្រវត្តិនៃការកកើត
Network
១.៣.១-
ប្រវត្តិនៃការកកើត
Personal
Computer
បន្ទាប់ពីកុំព្យូទ័រត្រូវបានបង្កើតដោយឆ្លងកាត់អស់
០៤ជំនាន់មក នៅក្រោយទសវត្សរ៍
ទី៧០ និងដើមទសវត្សរ៍ទី៨០
អ្នកប្រវត្តវិទូជាច្រើនបានធ្វើកិច្ចពិភាក្សាថា
តើPersonal
Computer ណាមួយដែលបានកកើតឡើង
និងត្រូវគេប្រើប្រាស់អោយប្រាកដ?
- ក្នុងឆ្នាំ
១៩៧៥ Altair
៨៨០០
គឺជា PC
ដែលគេនិយមប្រើជាងគេបំផុត
ហើយត្រូវ បានបង្កើតឡើងដោយក្រុមហ៊ុន
Micro
Instrumentation Telemetry Systems (MITS) ។
Altair
៨៨០០
គឺជាកុំព្យូទ័រដែលត្រូវដំឡើងដោយអ្នកប្រើប្រាស់។
Altair
ត្រូវបានផ្សំឡើងពី
CPU Intel
8080, RAM 256 Bytes ហើយមាន
Front Panel
(Switch, LED) ប៉ុន្តែវាគ្មាន
Monitor និង
Keyboard ទេ។
ដើម្បីអោយកុំព្យូទ័រអាចដំណើរការបាន
អ្នកត្រូវមានកម្មវិធី Altair
ដែលប្រើកុងតាក់ម្ជុលដើម្បីបញ្ចូលប្រព័ន្ធ
Binary Code
ដោយបញ្ចូល
១ដងបាន 1Bit
ប៉ុណ្ណោះ។ប្រសិនបើអ្នកបញ្ជាខុសអ្នកត្រូវធ្វើសារ
ឡើងវិញ។ Altair
គឺមិនបានបំពេញគ្រប់តំរូវការរបស់អ្នកប្រើប្រាស់ទេ
ដូច្នេះហើយនៅឆ្នាំ ១៩៨០ក្រុមហ៊ុន
Apple
អាចបង្កើតជា
ពាក់កណ្តាលទាន់សម័យ (PC
Market)។
PC
ប្រភេទនេះគឺបានជួយអោយផ្នែកកម្មវិធីកុំព្យូទ័រកាន់
តែរីកចំរើនឡើង។ ក្រោយមកលោក
Bill Gates
និង
Paul Allen
បានអភិវឌ្ឍន៍
កម្មវិធីសំរាប់ Altair
PC ដែលជាមូលហេតុនាំ
អោយក្រុមហ៊ុន Microsoft
ចាប់កំណើតឡើង។
The Altair 8800 Computer
ក្នុងកំឡុងខែសីហា
ឆ្នាំ១៩៨១ក្រុមហ៊ុន IBM
ក៏ចាប់ផ្ដើមបញ្ចេញនូវ
IBM
PC។
មិនត្រឹមតែ ប៉ុណ្ណោះក្រុមហ៊ុន
Apple
Machintosh បានបញ្ចេញកុំព្យូទ័ររបស់ខ្លួននៅក្នុងឆ្នាំ
១៩៨៤ ផងដែរ។ ប៉ុន្តែ
IBM PC
ត្រូវបានក្លាយជាកុំព្យូទ័រដែលនិយមប្រើមុនគេបំផុតក្នុង
វិស័យពាណិជ្ជកម្ម ព្រោះថា
Operating
System របស់វាគឺ
DOS។
DOS មិនមែនជា
កម្មសិទ្ធរបស់ IBM
ទេ
វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន
Microsoft
(MS-DOS) ដែលអាចប្រើបានគ្រប់
PC ទាំងអស់។
ជាពិសេសក្រុមហ៊ុន IBM
ក៏បានបង្កើតជា
Clone PC
យ៉ាងឆាប់រហ័សដើម្បីបំពេញតាម
តំរូវការរបស់ទីផ្សារ។
មិនថាក្រុមហ៊ុនតូច-ធំទេគឺ
អាចយកទៅប្រើប្រាស់បានគ្រប់ផ្នែក។
ដោយការវិវឌ្ឍន៍ឥតឈប់ឈររបស់
Software
Application សំរាប់
MS-DOS
ដូច្នេះ
ហើយទើបគេ សន្មត់ យកទសវត្សរ៍ទី៨០
ជាយុគសម័យនៃការកកើតឡើងរបស់
Personal
Computer។
IBM Computer
១.៣.២-
តើកុំព្យូទ័រ
Network
បានចាប់ផ្ដើមដោយរបៀបណា?
បន្ទាប់ពីក្រុមហ៊ុន
IBM បានបញ្ចេញនូវ
PC
ដើម្បីជួយរំលែកនូវផលវិបាកផ្សេងៗពីការ
ប្រើប្រាស់
កុំព្យូទ័រនៅតាមទីផ្សារអាជីវកម្មនានាក្នុងឆ្នាំ
១៩៨១ មកនោះ ក៏មានទ្រឹស្ដីមួយ
ចំនួនទាក់ទងនឹងការអភិវឌ្ឍន៍
Hardware & Software
ដើម្បីប្រើប្រើជាមួយ
បណ្ដាញ កុំព្យូទ័រផងដែរ។
ម្យ៉ាងវិញទៀត
បញ្ហាទំនាក់ទំនងបណ្ដាញកុំព្យូទ័រត្រូវបានអ្នកស្រាវជ្រាវ
ដ៏ប៉ិនប្រសប់នៃ Xerox
Corporation របស់
Palo Alto Research Center
(PARC) រកឃើញនៅមុនឆ្នាំ
១៩៨០។ មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្កើតអោយកុំព្យូទ័រអាចប្រើ
Graphic User Interface
(GUI) ជាមួយ
Mouse
និងបានធ្វើការវិវឌ្ឍន៍ផ្នែក
Hardware & Software
អោយអាចភ្ជាប់
និងប្រើប្រាស់ Printer
នៅលើបណ្ដាញកុំព្យូទ័រទៀតផង។
ក្នុងឆ្នាំ ១៩៧៦ អ្នកស្រាវជ្រាវរបស់
PARC គឺលោក
Robert Metcalfe &
David Boggs បានសរសេរជាសៀវភៅមួយក្បាលមានចំនងជើងថា
"Ethernet:
Distributed Packet-Switching for Local Computer Networks.”។
"Ethernet”
ត្រូវបានក្រុមហ៊ុន
Xerox, Intel និង
DEC ជាអ្នកជួយជ្រោមជ្រែង
ហើយ Ethernet
នេះគឺត្រូវបានគេនិយមប្រើបំផុត
ទូទាំងសកលលោក ក្នុងការប្រព័ន្ធ
Network ។
ក្រោយពីការលូតលាស់ឥតឈប់ឈររបស់កុំព្យូទ័រនៅជុំវិញពិភពលោក
អ្នកកសាង ប្រព័ន្ធ Network
បានវិវឌ្ឍន៍អោយមានជាប្រភេទនៃបណ្ដាញខុសៗគ្នា
ដូចជាក្រុមហ៊ុន IBM
(IBM's Token Ring) និងមានក្រុមហ៊ុនជាច្រើនទៀតដូចជា
3Com និង
Cisco Systems
បានបង្កើតឡើងនៅក្នុងទសវត្សរ៍ទី
៨០ និង ៩០។ ក្រុមហ៊ុនទាំងអស់នេះ
មានការ រីកលូតលាសយ៉ាងខ្លាំងខាងផ្នែក
Network
និងបានបង្កើតនូវដំណោះស្រាយជាច្រើន
ដើម្បីបំពេញតំរូវការក្នុងការប្រើប្រាស់
Network ដោយបង្កើតជា
Network Interface Card និង
Connectivity Device
ជាច្រើនទៀត។
១.៤-
ហេតុអ្វីភ្ជាប់ប្រព័ន្ធ
Network?
មានមូលហេតុជាច្រើនដែលនាំអោយមានការប្រើប្រាស់ប្រព័ន្ធ
Network ដូចជា៖
ការប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន
ការបើកដំណើរការនូវអាជីវកម្មជាខ្នាតតូច-ធំ
ការបង្កើតជា ស្ថាប័នផ្សេងៗ
ដែលប្រព័ន្ធទាំងអស់នេះ
មានទាក់ទងទៅនឹងម៉ាស៊ីនកុំព្យូទ័រ
ច្រើនជាង ពីរគ្រឿង
ដូច្នេះហើយធ្វើអោយអ្នកប្រើប្រាស់មានបំណងចង់ភ្ជាប់ជា
បណ្ដាញកុំព្យូទ័រ ដែលយើងហៅថា
Network។
តើ Network
អាចធ្វើអ្វីខ្លះ?
ជាការពិតណាស់
គ្រប់បំរែបំរួល
និងការរីកចំរើនទាំងអស់របស់បច្ចេកវិទ្យា
គឺជាតំរូវការ យ៉ាយសំខាន់របស់មនុស្ស
និងអង្គភាពផ្សេងៗ។ Network
អាចប្រើបានជាមួយកិច្ចការ
ដូចជា Sharing
Printer, Sharing Application, Sharing Worldwide Video Conferencing
Network
ទាំងអស់ដែលបានបង្កើតឡើងមិនថាធំ
ឬតូចគឺអាចអោយអ្នកប្រើប្រាស់
"Users”
Share Resource និងធ្វើទំនាក់ទំនងគ្នាបាន
(Communicate)។
ខាងក្រោមនេះ គឺជាមូលហេតុខ្លះៗ
ដែលបញ្ចាក់អំពីផលប្រយោជន៍នៃការប្រើប្រាស់
Network
៖
- File Sharing: Computer Network វាធ្វើអោយមានភាពងាយស្រួលសំរាប់អ្នក ប្រើប្រាស់ភ្ជាប់នូវបណ្ដាញ ដើម្បី Share ឯកសារអោយគ្នាទៅវិញទៅមកបាន។
- Hardware Sharing: អ្នកប្រើប្រាស់អាច Share នូវ Hardware មួយចំនួនដូចជា Printer, CD-ROM, Hard Disk ជាដើម។ នៅលើប្រព័ន្ធ Network មួយកុំព្យូទ័រ អាច Share នូវ Hardware ទាំងអស់នេះដោយរក្សានូវល្បឿននៃការប្រើប្រាស់ (High-Speed)។
- Program Sharing: អ្នកអាច Share នូវគ្រប់កម្មវិធីដូចជា Word, Excel និងកម្មវិធី ជាច្រើនទៀត នៅលើប្រព័ន្ធ Network ជាពិសេសគឺអ្នកអាចតំឡើង (Install) កម្មវិធីក៏បាន។
- User Communication: Network អាចអោយអ្នកធ្វើទំនាក់ទំនងដូចជា ផ្ញើសារ (Send Mail), Chat, និងមើលពត៌មានពីគ្នាទៅវិញទៅមកបាន ព្រោះថាសំលេង រូបភាព និងវីដេអូ អាច Share ឬ Move ដោយឆ្លងកាត់ប្រព័ន្ធ Network ដូចទិន្នន័យដែរ។
- Multiplayer Gaming: ជាការពិតណាស ខណៈដែលមានមូលហេតុជាច្រើន អំពី ផលប្រយោជន៍ការប្រើប្រាស់ Computer Network ក្នុងប្រព័ន្ធអាជីវកម្ម ចំពោះបុគ្គលដែលភ្ជាប់ បណ្ណាញកុំព្យូទ័រនៅតាមទីកន្លែងផ្សេងៗទៀតអាចទាញ យកផលប្រយោជន៍មួយចំនួនធំពីការលេង Games ។ ការលេង Games នេះគឺ យើងអាចចូលរួមបានច្រើនគ្នាទៅតាមប្រភេទនៃ Games។