Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

របៀបដាក់រូបភាពអោយ Blank Tab ក្នុង Firefox

Sunday, May 26, 2013

Firefox គឺជា Browser ដ៏ពេញនិយមមួយផងដែរនាពេលបច្ចុប្បន្នក្នុងចំនោម Browser ផ្សេងៗដូចជា Google Chrome និង Internet Explorer ។ ថ្ងៃនេះសិស្សអាយធី និងធ្វើការលើកយក Browser Firefox មកចែករំលែកជាគន្លឹះតូចមួយដែលធ្វើអោយ Browser Firefox របស់អ្នករឹតតែមានសោភ័ណភាពនៅ ពេលដែលអ្នកចុចបន្ថែម Tab ថ្មី (New Tab) ជាធម្មតានៅពេល ដែលអ្នកចុចបន្ថែម Tab ថ្មី (New Tab) គឺកម្មវិធីបានត្រឹមបង្ហាញនៅ Background ពណ៌សប៉ុណ្ណោះ ត្រង់ចំនុចនេះ ចុះបើយើងចង់អោយ បង្ហាញជារូបភាព អ្វីមួយដែលយើងស្រឡាញ់វិញនោះ តើគួរធ្វើបែបណា?

សូមមើលគំរូខាងក្រោមៈ

សិស្សអាយធី អាចប្រាប់ពីរបៀបធ្វើនេះបាន ដូចនេះសូមអនុវត្តន៍ដែលមានជាជំហានបន្តបន្ទាប់ដូច ខាងក្រោម៖

០១. តំបូងអ្នកត្រូវទាញយក Add On មួយឈ្មោះថា Stylish ហើយតំឡើងចូលក្នុង Browser Firefox របស់អ្នក សូមចុចទីនេះ ដើម្បីចូលទៅទាញយក ។ បន្ទាប់ពីអ្នកបានចូលមកដល់ហើយ សូមចុចលើ ប៉ូតុង + Add to Firefox
០២. សូមចុចលើប៉ូតុង Install Now ដើម្បីធ្វើការតំឡើង
០៣. បន្ទាបពីអ្នកបានតំឡើងរួចហើយកម្មវិធី Browser Firefox និងតំរូវអោយយើង Restart ដូចនេះ សូមចុច Restart
០៤. បន្ទាប់ទៀតនៅពេលដែលកម្មវិធីបានបើកមកវិញ នោះវានឹងបង្ហាញថា Congratulations, you've installed Stylish! ដែលបញ្ចាក់ថាអ្នកបានតំឡើងរួចហើយ ។ ត្រង់ចំនុចនេះផងដែរយើងសង្កេតឃើញ ថាមាន Logo របស់ Add On ដែលបង្ហាញនៅផ្នែកខាងឆ្វេង និងខាងក្រោមនៃកម្មវិធី Browser Firefox ជាអក្សរ S ។ ដូចនេះសូមចុចអោយចំត្រង់ Logo មួយនឹងហើយយកពាក្យថា Write new style ==> Blank style...
០៥. សូមវាយឈ្មោះ Style តាមដែលអ្នកពេញចិត្តត្រង់ប្រអប់ Name ហើយបញ្ចូលកូដខាងក្រោម ដាក់នៅ ខាងក្រោមប៉ូតុង Insert ចុងក្រោយចុចលើប៉ូតុង Save ជាការស្រេច។
**បញ្ចាក់ៈ អ្នកត្រូវយកអាស័យដ្ឋាន File Image របស់អ្នកជំនួសអាស័យដ្ឋានចាស់ "file:///C:/Users/Bee ViTou/Desktop/ironman3.jpg"



សូមអរគុណចំពោះការតាមដាន!! សំណាងល្អ។

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *