Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

ប្រភេទរបស់បណ្ដាញកុំព្យូទ័រ

Monday, June 18, 2012


. Centralized System
  • រាល់ដំណើរការរបស់ទិន្នន័យប្រព្រឹត្តទៅនៅលើកុំព្យូទ័រតែមួយប៉ុណ្ណោះ ហៅថា Main frame Computer ដែលជាប្រព័ន្ធកុំព្យូទ័រមាន CPU ច្រើន ហើយសុទ្ធជា CPU ដែលមាន ល្បឿនលឿន មាន Memory ទំហំធំៗ សំរាប់ដំណើរការការងារច្រើនក្នុងពេល តែមួយ និងមាន Hard Disk ធំទូលាយ សំរាប់ផ្ទុកទិន្នន័យ របស់អ្នកប្រើប្រាស់រាប់ពាន់ ម៉ឺននាក់។
  • អ្នកប្រើប្រាស់ក្នុង Centralized System ដោយ (Dumb) Terminal PC Terminal Emulator ដែលមានលក្ខណៈត្រឹមតែ Input/Output Device (គ្មាន CPU សំរាប់ Process Data ទេ) ហើយភ្ជាប់ទៅ Mainframe Computer ដោយ RS232 Cable (សំរាប់ Local User) ឬភ្ជាប់ដោយប្រើ Phone Line (សំរាប់ Remote User)
  • Centralized System មានលក្ខណៈ Share Logic and Resources
. Distributed System
  • រាល់ដំណើរការរបស់ទិន្នន័យប្រព្រឹត្តទៅនៅលើកុំព្យូទ័រជាច្រើន ដែលភ្ជាប់ទៅ បណ្ដាញ។
  • អ្នកប្រើប្រាស់ ប្រើ Distributed System ដោយកុំព្យូទ័រធម្មតាដែលមាន Input និង Output Device, CPU សំរាប់ដំណើរការទិន្នន័យ ដើម្បីភ្ជាប់ទៅ Network សំរាប់ប្រើតែ Resources រួម និងទំនាក់ទំនងប៉ុណ្ណោះ។
  • វាមានលក្ខណៈតែ Share Resources ប៉ុណ្ណោះ។
. Peer-to-Peer Network
Peer-to-Peer Network គឺជាការតភ្ជាប់កុំព្យូទ័រជាបណ្ដាញ ដែលគ្មានការគ្រប់គ្រងច្បាស់ លាស់ គ្រប់កុំព្យូទ័រដែលស្ថិតនៅលើបណ្ដាញមានសិទ្ធិក្នុងការគ្រប់គ្រងដូចៗគ្នា និងរៀង ខ្លួន។ លក្ខណៈរបស់ Peer-to-Peer Network គឺ៖
  • កុំព្យូទ័រនីមួយៗអាចជា Client (ករណីវាប្រើ Resource របស់កុំព្យូទ័រផ្សេង) និងជា Server ផង (ករណីដែលផ្ដល់ ឬShare Resource អោយគេ)។ គេអាចហៅ កុំព្យូទ័រដែលស្ថិតនៅលើ Peer-to-Peer network ថា ជា Peer Workstation
  • គ្មានការគ្រប់គ្រង User Account (User name និង Password) ឬអាចមានការ គ្រប់គ្រង User Account តែការគ្រប់គ្រងស្ថិតនៅលើ Workstation រៀងៗខ្លួន និងផ្សេងៗគ្នា។
  • មានលក្ខណៈពិបាកគ្រប់គ្រងសុវត្ថិភាពលើការបាត់បង់ទិន្នន័យ តែងាយតំឡើង (ដោយមិនបាច់ ត្រូវការអ្នកឯកទេស)
** តំរូវការដើម្បីបង្កើតបាន Peer-to-Peer Network មានដូចជា៖ OS ដែល Support សំរាប់កុំព្យូទ័រនីមួយៗ Network Interface Card, ខ្សែ (Cable) សំរាប់ភ្ជាប់បណ្ដាញ។ Operating System ដែលប្រើជាមួយ Peer-to-Peer Network មានដូចជា៖ Windows 98, Windows 2000 Pro, Windows XP Home,...

. Server-based Network
  • ត្រូវមានកុំព្យូទ័រមេ (Server) មួយយ៉ាងតិច វាមានការគ្រប់គ្រងច្បាស់លាស់
  • User ដែលប្រើប្រាស់កុំព្យូទ័រកូន (Clients) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Server ដើម្បីប្រើប្រាស់ Network Resources ផ្ដល់ដោយ Server
  • មានការគ្រប់គ្រង (Administrator) ដែលធ្វើការគ្រប់គ្រងលើអ្នកប្រើប្រាស់ (Users Account) រួមនៅលើកុំព្យូទ័រ Server
  • មានភាពងាយស្រួលក្នុងការគ្រប់គ្រង (តែមានភាពស្មុគស្មាញ) មានសុវត្ថិភាព ខ្ពស់លើការគ្រប់គ្រងទិន្នន័យ។
  • Server-based Network វាពិបាកក្នុងការតំឡើង ដើម្បីតំឡើងត្រូវមានអ្នក ឯកទេសខាងផ្នែក Network Administrator
** តំរូវការដើម្បីបង្កើតបាន Server-based Network មានដូចជា៖ NOS ដែល Server សំរាប់កុំព្យូទ័រ Server និង OS សំរាប់ Clients នីមួយៗ Network Interface Card, ខ្សែ (Cable) សំរាប់ភ្ជាប់បណ្ដាញ។ NOS សំរាប់ Server មានដូចជា៖ Windows NT, Windows 2000 Server, Windows 2000 Advanced Server, Windows 2003 Server, ...

**** សំគាល់
Peer-to-Peer Network និង Server-based Network មិនមែនខុសគ្នាលើលក្ខណៈនៃការ ប្រើប្រាស់ខ្សែ Network សំរាប់ភ្ជាប់កុំព្យូទ័រទេ តែវាខុសគ្នាលើការគ្រប់គ្រងបណ្ដាញ មានន័យថា លើបណ្ដាញដែលបានតំឡើងរួច វាមាន Server សំរាប់គ្រប់គ្រង ឬអត់។


. LAN (Local Area Network)
LAN គឺជាការតបណ្ដាញកុំព្យូទ័រ ដែលភ្ជាប់កុំព្យូទ័រនៅក្នុងបន្ទប់មួយ ឬរវាងបន្ទប់ក្នុងអគារ មួយ ឬអគារដែលនៅជិតៗគ្នា។ ជាទូទៅដើម្បីបង្កើត LAN គេប្រើ Network Media ទៅ តាមស្ដង់ដារបស់ LAN ដែលបានកំនត់។ LAN ត្រូវបានកំណត់ទំហំភូមិសាស្រ្តត្រឹម ១០ គីឡូម៉ែត្រការេ (10Km2)
LAN មានលក្ខណៈដូចខាងក្រោមៈ
  • គ្រប់គ្រងទៅលើបណ្ដាញក្នុងភូមិសាស្រ្តដែលត្រូវបានកំណត់ ដោយចំងាយនៃ បណ្ដាញគឺទៅតាមប្រវែងរបស់ខ្សែ។
  • អនុញ្ញាតិអោយ Users Access ចូលជាលក្ខណៈ Multi-users
  • មានលក្ខណៈ Bandwidth ខ្ពស់
  • អាចភ្ជាប់បណ្ដាញបានគ្រប់ពេល (Full time connection)
  • ការគ្រប់គ្រងលើបណ្ដាញ គឺត្រូវបានគ្រប់គ្រងដោយ Local Administrator
  • រាល់ឧបករណ៍ដែលជា Connectivity Device គឺមានលក្ខណៈជា Physical (Operate physical layer of OSI) [OSI=Open system interconnection ត្រូវបាន បង្កើតឡើងដោយ ISO នៅឆ្នាំ ១៩៧៧]
. MAN (Metropolitan Area Network)
MAN គឺជាប្រភេទបណ្ដាញកុំព្យូទ័រ ដែលប្រើសំរាប់ភ្ជាប់ LAN ជាច្រើននៅក្នុងអគារតែ មួយ ឬដោយប្រើ បណ្ដាញស្ដង់ដារពិសេសហៅថា FDDI (Fiber Distributed Data Interface)
MAN មានលក្ខណៈដូចខាងក្រោមៈ
  • គ្រប់គ្រងទៅលើបណ្ដាញក្នុងភូមិសាស្រ្តដែលត្រូវបានកំណត់ ដោយចំងាយនៃ បណ្ដាញគឺទៅតាមប្រវែងរបស់ខ្សែ។
  • អនុញ្ញាតិអោយ Users Access ចូលជាលក្ខណៈ Multi-users
  • មានលក្ខណៈ Bandwidth ខ្ពស់
  • អាចភ្ជាប់បណ្ដាញបានគ្រប់ពេល (Full time connection)
  • ការគ្រប់គ្រងលើបណ្ដាញ គឺត្រូវបានគ្រប់គ្រងដោយ Local Administrator
  • រាល់ឧបករណ៍ដែលជា Connectivity Device គឺមានលក្ខណៈជា Physical (Operate physical layer of OSI) [OSI=Open system interconnection ត្រូវបាន បង្កើតឡើងដោយ ISO នៅឆ្នាំ ១៩៧៧]
. WAN (Wide Area Network)
WAN គឺជាប្រភេទនៃបណ្ដាញកុំព្យូទ័រមួយដែលមានទ្រង់ទ្រាយធំ ហើយវាមានការចូល រួមដោយ LAN MAN ច្រើន។ បណ្ដាញប្រភេទនេះអាចមានចំងាយឆ្ងាយ អាចតភ្ជាប់ ក្នុងទីក្រុងតែមួយ ឬពីទីក្រុងមួយទៅទីក្រុងមួយ ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅ ស្រុកមួយទៀត និងអាចភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយប្រើប្រព័ន្ធ ទូរគមនាគមន៍ដែលមានស្រាប់ដូចជា៖ ប្រព័ន្ធទូរស័ព្ទ, Microwave, Satellite, ...
WAN មានលក្ខណៈដូចខាងក្រោមៈ
  • គ្រប់គ្រងទៅលើបណ្ដាញដែលមិនកំណត់ក្នុងភូមិសាស្រ្ត
  • អនុញ្ញាតិអោយ Users Access ចូលជាលក្ខណៈ Multi-users
  • មានលក្ខណៈ Bandwidth ទាប
  • ក្នុងការ Access យកពត័មាន គឺមានលក្ខណៈពីចំងាយ
  • អាចភ្ជាប់បណ្ដាញជា Part time Full time connection
  • ការគ្រប់គ្រងលើបណ្ដាញ គឺត្រូវបានគ្រប់គ្រងដោយ Local Administrator និង Remote Administrator
  • រាល់ឧបករណ៍ដែលជា Connectivity Device គឺមានលក្ខណៈភ្ជាប់ពីចំងាយ។

**** ចំណាំ
ក្នុងការតភ្ជាប់រវាង LAN ទៅ LAN MAN ទៅ MAN គឺគេអាចប្រើវាជាលក្ខណៈ Wireless Technology ដោយប្រើឧបករណ៍ដូចជា៖ Modem, Router, Telephone Line, Fiber Optic, Microwave Satellite

. Wire Network
Wire network គឺជាការតបណ្ដាញកុំព្យូទ័រដែលក្នុងការភ្ជាប់ពីកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយ គឺប្រើប្រាស់ខ្សែ (Cable) ហើយក្នុងការបញ្ចូនទិន្នន័យ ក៏តាមរយៈខ្សែផងដែរ។ ឧបករណ៍ ដែលប្រើជាមួយ Wire network មានដូចជា៖ Network Card, HUB, Cable, ...

. Wireless Network
Wireless network គឺជាការតបណ្ដាញកុំព្យូទ័រដោយមិនមានប្រើខ្សែ គេតភ្ជាប់បណ្ដាញ ជាលក្ខណៈ Radio technology, Microwave Satellite, ...។ គេប្រើឧបករណ៍ដូចជា៖ Modem, Router, Microwave, Satellite, ...

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *