Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

របៀបធ្វើអោយបាត់ Error Jquery ក្នុង ASP.NET

Friday, April 19, 2013

     នៅក្នុងមេរៀនមួយដែលនិយាយអំពី VALIDATION នៃមុខវិជ្ជា ASP.NET ខ្ញុំ ក៏ដូចជាមិត្តរួមថ្នាក់ឯទៀតភាគ ច្រើនយើងទាំងអស់គ្នាបានជួបនិងបញ្ហា ERROR នៅពេលដែលដាក់កូដ VALIDATION អោយដំណើរការ គឺនៅពេលដែលយើងចុច RUN (TEST) វាបានប្រាប់ដូចមានបង្ហាញនៅក្នុងរូបភាពខាងលើ។
បន្ទាប់ខ្ញុំបានព្យាយាមរកដំនោះស្រាយតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំបានស្វែងរកជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ចុងក្រោយខ្ញុំបានប្រទះឃើញវិធីសាស្រ្តមួយដែលមានភាពងាយស្រួល និងមើលទៅមិនជាសុំាញុំា ហើយទទួលបានលទ្ធផលពិតប្រាកដមែន។
ដូចនេះ មិត្តនិស្សិត ក៏ដូចជាមិត្តរួមថ្នាក់របស់ខ្ញុំទាំងអស់ដែលកំពុងតែ ជួបនិងបញ្ហាខាងលើដែលពុំទាន់បានដោះស្រាយបាននៅឡើយ សូមអនុវត្តន៍តាមរបៀបងាយៗ ដូចមានខាងក្រោម៖

០១. សូមបើក Website របស់អ្នកដែលកំពុងមានបញ្ហា
០២. បន្ទាប់ទៀត សូមចុចលើ MENU  WEBSITE ហើយយកពាក្យថា Add New Item...(Ctrl+Shift+A)
សូមមើលរូបខាងក្រោមៈ
០៣. នោះកម្មវិធីនិងបង្ហាញអោយយើងជ្រើសរើស Items, ហើយយើងធ្វើការទាញចុះមកក្រោមដើម្បីស្វែងរក Item មួយដែលមានឈ្មោះថា Global Application Class បន្ទាប់ពីរកឃើញ ហើយសូមចុចលើ Item មួយនឹង នោះយើងនិងឃើញក្នុងប្រអប់ Name: បង្ហាញឈ្មោះថា Global.asax ត្រង់កន្លែងឈ្មោះនឹងយើងចង់កែក៏បាន ឬមិនចង់កែក៏បាន, បន្ទាប់សូមចុចលើប៉ូតុង Add ។
**បញ្ចាក់ៈ នៅក្នុងការបន្ថែម Item ដែលមានឈ្មោះ Global Application Class នេះអាចបន្ថែមបានតែមួយដងគត់ ក្នុងករណីយើងបានបន្ថែមចូលក្នុង Website របស់យើងរួចហើយនោះ Item មួយនេះនិងមិនមានបង្ហាញឈ្មោះនៅក្នុង Dialog (Add New Item) ឡើយ។
សូមមើលរូបខាងក្រោមៈ
០៤. នៅពេលដែលយើងចុចលើប៉ូតុង Add រួចហើយនោះកម្មវិធីនិងបង្ហាញដូចរូបខាងក្រោមៈ
០៥. ដំនាក់កាលនេះយើងនិងបន្ថែមកូដចូលបន្តិច ចំនុចដែលត្រូវបន្ថែមនោះគឺនៅខាងក្រោមពាក្យដែលខាងម្ចាស់ កម្មវិធីគេ Comment (' Code that runs on application startup) ដែលយើងមើលទៅមានពណ៌បៃតង
សូមចំលងកូដខាងក្រោមៈ

សូមមើលរូបខាងក្រោមៈ

ចុងក្រោយចុចរក្សាទុក(Save) ជាការស្រេច ហើយសូមចូលទៅ RUN (Website) របស់អ្នកម្ដងទៀត៕

ខ្ញុំសង្ឃឹមថាមិត្តៗទាំងអស់គ្នាពិតជាអាចធ្វើបានទាំងអស់គ្នា :) ប៉ុន្តែក្នុងករណីមានមិត្តណាម្នាក់ធ្វើមិនបាន ឬមានចំងល់ត្រង់ចំនុចណាមួយ ឬម៉្យាងទៀតមិត្តណាដែលមានដំនោះស្រាយផ្សេងពីនេះ សូមកុំលាក់លៀម បៀមទុកខ្លាចរអាអី មកបង្ហាញមតិខាងក្រោមក៏បាន ឬទំនាក់ទំនងមកផ្ទាល់ក៏បាន ឬជួបខ្ញុំសួរមក ខ្ញុំមិនលាក់ចំនេះ ដែលខ្ញុំចេះឡើយ (ចេះហើយអត់ចេះជួយពន្យល់ណែនាំគេនេះ ដឹងហៅមិចទេ 'self-fish')
សូមអរគុណ :)

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *