Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

Lenovo ប្រកាស​​​ចេញ​កុំព្យូទ័រ laptop ថ្មី​ ThinkPad T431s

Thursday, March 21, 2013

កាល​ពី​​ថ្ងៃ​ម្សិល​មិញ​នេះ​ក្រុមហ៊ុន​ Lenovo ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​ប្រភេទ laptop ថ្មី​ដែល​មាន​ឈ្មោះ​ថា ThinkPad T431s ក្នុង​ព្រឹត្តិការណ៍​​មួយ​​ នៅ​​ឯ​​ក្រុង San Francisco សហរដ្ឋ​អាមេរិក ។ ​​​ក្នុង​ការ​​​ផលិត​​​​កុំព្យូទ័រ latops ថ្មី របស់​ក្រុមហ៊ុន Lenovo ​ស៊េរី T ​ កុំព្យូទ័រ ThinkPad T431s ​ត្រូវ​បាន​​បំពាក់​ដោយ​អេក្រង់​ទំហំ 14-inch ​ហើយ​​វា​នឹង​​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​លក់​នា​ខែ​មេសា ខាង​មុខ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល $949 ឡើង​ទៅ ។


​បើ​យោង​ទៅ​តាម​ប្រភព​ Cnet បាន​ឲ្យ​ដឹង​ថា​កុំព្យូទ័រ ThinkPad T431s ​​​ដែល​មាន​អេក្រង់​ទំហំ 14-inch គឺ​មិន​មាន​អ្វី​ដែល​ប្រែ​ប្រួល​ខុស​គ្នា​ច្រើន​រវាង​​ផលិតផល Lenovo ThinkPad ផ្សេងៗ​នោះ​ទេ ដូច​ជា ​​​​​buton mouse ​ ​នៅ​ចំ​​​​​កណ្ដាល​ក្ដារចុច​​​ មាន​ពណ៌​ក្រហម​​​ ជា​ដើម ​ប៉ុន្តែ​​​វា​ក៏​មាន​នូវ​លក្ខណ​សម្បត្តិ​មួយ​ចំនួន​ដែល​​ត្រូវ​ផ្លាស់​ ប្ដូរ​ផង​ដែរ ។



លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ ThinkPad T431s ៖
  • អេក្រង់ 14-inch
  • កម្រិត​ភាព​ច្បាស់ 1,600 x 900 pixels
  • ​អាច​ដំណើរ​ជា​មួយ Intel HD graphics
  • CPU  2.7GHz Intel Core i5-3337U
  • ​RAM 4GB អាច​ឡើង 12GB
  • ថត​ផ្ទុក​ឯកសារ  320GB ទៅ​ 1TB (HHD) ឬ SSDs អាច​ឡើង​ទៅ​ 256GB
  • មាន​បំពាក់​ដោយ​ Bluetooth 4.0, Wi-Fi ,WWAN ​អាច​នឹង​​​ដំណើរការ​ជា​មួយ 4G LTE និង 3G
  • កម្រាស់ 13 x 8.9 x 8-inch ទម្ងន់ ​​1.59 kg ស្រាល​ជាង​ និង​ស្ដើង​ជាង​ម៉ូដែល​មុន
  • ​ថាមពល​ថ្ម​ប្រើ​បាន ៥ ម៉ោង​ និង ៩ នាទី​ (មាន 3 cell អាច​ដោះ​ដូរ​បាន​)
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ឬ Windows 7




ប្រភព៖ ពពក



Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *