កុំព្យូទ័រ
មិនអាចយល់អំពីភាសាដែលយើងប្រើប្រាស់
ក្នុងការសន្ទនាជាប្រចាំថ្ងៃបាន
ឡើយដូចគ្នាផងដែរ
យើងក៏មិនយល់អំពីភាសារបស់កុំព្យូរទ័រដែលវាប្រើប្រាស់សំរាប់
ដំណើរការ
ឬធ្វើអ្វីមួយវាមានការចាំបាច់ក្នុងការសរសេរកម្មវិធីដើម្បីកំនត់ការណែរនាំ
របស់យើងអោយក្លាយជាភាសាដែលកុំព្យូទ័រអាចយល់បាន។
វាដូចជាកម្មវិធី C++ គឺរាល់ ភាសាដែលយើងបានសរសេរដើម្បីបានជាកម្មវិធីមួយគឺវានឹងធ្វើការបំលែងកូដទាំងអស់ ជាមួយCompiler ដើម្បីអោយកុំព្យូរទ័រយល់។
វាដូចជាកម្មវិធី C++ គឺរាល់ ភាសាដែលយើងបានសរសេរដើម្បីបានជាកម្មវិធីមួយគឺវានឹងធ្វើការបំលែងកូដទាំងអស់ ជាមួយCompiler ដើម្បីអោយកុំព្យូរទ័រយល់។
*Compiler
ជាអ្នកបកប្រែទៅជាភាសាមួយដែលអាចអោយម៉ាស៊ីនកុំព្យូទ័រយល់បាន។
>> C++ Compiler
C++ Compiler
ជាកម្មវិធីកុំព្យូរទ័រមួយរបស់ម៉ាស៊ីនកុំព្យូរទ័រដែលមានមុខងារបំលែងកម្មវិធី
C++
ពីភាសារបស់យើងទៅជាភាសារបស់កុំព្យូរទ័រហើយធ្វើអោយកុំព្យូរទ័រអាចអាននឹង
ដំនើរការ កម្មវិធី។ កម្មវិធី
C++
ដំបូង
ឬមុនគេបង្អស់ត្រូវបានហៅថា
"Source
Code" រីឯលទ្ធផលដែល
បានធ្វើការបំលែងដោយ Compiler
ត្រូវបានហៅថា
"Object
File"។
>> ការប្រើប្រាស់ Turbo C++ Compiler
ជាការចាប់ផ្ដើមដែលជាវិធីសាស្រ្តប្រើប្រាស់ញឹកញាប់ផងដែរ នៅគឺ Turbo C++ IntegratedDevelopment Environment (IDE)។ ដើម្បីចូលទៅកាន់ Turbo C++ IDE សូមស្វែងរកឈ្មោះ File"TC.EXE" នៅក្នុងកុំព្យូរទ័ររបស់អ្នកហើយចុចបើកដើម្បីដំនើរការកម្មវិធី។
កម្មវិធី Turbo C++ IDE របស់អ្នកនឹងបង្ហាញរូបរាងដូចនឹងរូបខាងក្រោមៈ
០១. អីឡូវយើងចាប់ផ្ដើមសរសេរកូនកម្មវិធីតូចមួយ
កូដកូនកម្មវិធីតូចខាងក្រោមៈ
០២.
ចុចលើពាក្យ
Compile Menu
ហើយជ្រើសរើសយកពាក្យថា
Compile ឬ
Alt + F9
០៣.
ចុចលើពាក្យ
Run Menu
ហើយជ្រើសរើសពាក្យថា
Run ឬ
Ctrl + F9
០៤.
ប្រសិនបើវាមិនមានកំហុស
នោះវានឹងបង្ហាញនៅលើផ្ទាំងប្រើប្រាស់របស់អ្នក។
>> C++
CHARACTER SET
Character Set
គឺជាការកំណត់
ឬផ្ដល់លក្ខណៈត្រឹមត្រូវដើម្បីអោយភាសាកម្មវិធីទទួល
ស្គាល់។
>> Tokens
និមិត្តសញ្ញា
ឬគ្រឿងសំគាល់
Tokens
គឺជាក្រុមមួយដែលចង្អុលចរិកលក្ខណៈដោយត្រឹមត្រូវតាមតក្កវិជ្ជា
ឬយើងអាច និយាយបានថាដោយសមហេតុសមផល។
អ្នកសរសេរកម្មវិធីអាចសរសេរបានដោយ
ប្រើប្រាស់Tokens។
នៅក្នុង C++
ការប្រើប្រាស់
គឺមានប្រភេទនៃ Tokens
ដូចខាងក្រោម៖
០១.
Keywords
នៅខាងក្រោមទាំងអស់នេះគឺមាន
Keywords មួយចំនួនត្រូវបានបំរុងទុកដើម្បីកំណត់
ក្នុងការប្រើប្រាស់រួចជាស្រេចដើម្បីអោយ
Compiler
ហៅយកមកប្រើប្រាស់។
ជាទូទៅការប្រើប្រាស់ Keywords
មានដូចខាងក្រោមៈ
០២.
Identifiers (Variable Name)
ឈ្មោះសំគាល់
ឬសញ្ញាសំគាល់ដែលប្រើប្រាស់នៅក្នុង
C++
សំរាប់សំគាល់អថេរ
នីមួយៗ
ដោយបង្កើតឬសំគាល់ដោយអ្នកសរសេរកម្មវិធីដែលមាននៅក្នុងកម្មវិធីរបស់
គេ។ ជាទូទៅឈ្មោះសំគាល់ទាំងអស់នោះគឺវាបានស្គាល់
ឬយល់ថាការពិសោធន៍ ឬការ
ប្រកាសឈ្មោះសំគាល់(អថេរ)នីមួយៗមានលក្ខណៈដូចគ្នា
ឬខុសគ្នា។ ឈ្មោះសំគាល់
ឬសញ្ញាសំគាល់(អថេរ)
គឺវាធ្វើការពិសោធន៍នៅរាល់លក្ខណៈតួអក្សរបន្តបន្ទាប់គ្នាដោយ
ចាប់យករូបរាង ឬលក្ខណៈនៃតួអក្សរពីកម្មវិធី
C++ ។
ក្បួនច្បាប់នៃការបង្កើត(អថេរ)
មានលក្ខខណ្ឌដូចខាងក្រោមៈ
+
យើងអាចប្រើប្រាស់តួអក្សរក្នុងការបង្កើតបានដោយត្រឹមត្រូវ
-
A, B, C, ...,Z;
-
a, b, c, ...,z;
+
ចំពោះតួអក្សរជាលេខគឺអាចប្រើបាននៅគ្រប់ទីតាំងនៃឈ្មោះរបស់អថេរ
លើកលែងតែ នៅទីតាំងដំបូងបង្អស់នៃឈ្មោះអថេរ។
-0, 1, 2, 3, ...,9;
+
យើងអាចប្រើប្រាស់
under score _
ជំនួសអោយ
space bar