Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

Fujifilm ​ចេញ​​ម៉ាស៊ីន​ថត​ FinePix XP200 ធន់​អស់​ទាស់ (វីឌីអូ)

Saturday, March 23, 2013

ក្នុង​ចំណោម​ក្រុមហ៊ុន​​ផលិត​ម៉ាស៊ីន​ថត​ធំៗ​ដូច​ជា Canon ឬ Nikon ជា​ដើម​គេ​សង្កេត​ឃើញ​ថា​ Fujifilm ក៏​មិន​មែន​ជា​ក្រុមហ៊ុន​ខ្នាត​តូច​ប៉ុន្មាន​ដែរ ហើយ​ក្រុមហ៊ុន​នេះ​ថែម​ទាំង​បាន​​​ផលិត​នូវ​​​ម៉ាស៊ីនថត​ជា​ច្រើន​ដើម្បី​ ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ផ្សេងៗ ។ ​​យ៉ាង​ណា​​មិញ​​ថ្ងៃ​នេះ​ក្រុមហ៊ុន Fujifilm ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ម៉ាស៊ីនថត FinePix XP200 ​ថ្មី​របស់​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​​​ភាព​រឹងមាំ​​និង​មាន​គុណភាព​ខ្ពស់​ ។

 ម៉ាស៊ីនថត FinePix XP200 ​មាន​​សមត្ថភាព​ខ្ពស់ ​អាច​​ថត​នៅ​ក្នុង​ទឹក​ដែល​ជម្រៅ​រហូត​ដល់​ទៅ 15.24​ ម៉ែត្រ (waterproof) និង​អាច​​ធន់​ក្នុង​​​កម្រិត​បរិយាកាស​​ចំនួន -14 °C (freezeproof ) លើស​ពី​នេះ​វា​ថែម​ទាំង​ធន់​នឹង​ការ​ធ្លាក់​ (shockproof) ផង​ដែរ​​ (ក្នុង​កម្ពស់​ 2 ម៉ែត្រ​ធ្លាក់​ដោយ​សេរី) ។
ខាង​លើ​គឺ​គ្រាន់​តែ​ជា​លក្ខណ​សម្បត្តិ​ខាង​ក្រៅ​របស់​ម៉ាស៊ីន​ថត FinePix XP200 ប៉ុណ្ណោះ​ ដោយ​ឡែក​សម្រាប់​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់​ម៉ាស៊ីនថត​នេះ​មាន​ដូច​ ជា​ ៖
  • អេក្រង់  3-inch  LCD
  • CMOS sensor 16-megapixel
  • អាច​ថត​រូប​​ជាប់ៗ​គ្នា​បាន​ ១០ ប៉ុស្តិ៍ ក្នុង​មួយ​វិនាទី (10 fps)​
  • អាច​ថត​ជា​វីឌីអូ​បាន  ៦០ ប៉ុស្តិ៍​ ក្នុង​មួយ​វិនាទី (60 frames-per-second )
  • Aperture  f/2.9 ទៅ f/6.5
  • ISO 12,800, 1080/60i (ថត​ជា​វីឌីអូ)
  • មាន WiFi

ទស្សនា​វិឌីអូ​៖
សូម​បញ្ជាក់​ថា​ ជាមួយ​រូបរាង​ដ៏​មាំ និង​ពោរពេញ​ទៅ​ដោយ​ភាព​ធន់​​ ម៉ាស៊ីនថត FinePix XP200 ​​​នឹង​ត្រូវ​ចេញ​លក់​ជា​ផ្លូវការ​​នា​ខែ​មិថុនា ខាង​មុខ​ជាមួយ​តម្លៃ​ប្រហែល $300 និង​មាន​ចំនួន​​ ៤ ពណ៌​ផ្សេងៗ​គ្នា​ដូច​ជា ខ្មៅ​លឿង ខ្មៅ​ក្រហមក្រមៅ ពណ៌​ខ្មៅ​លា​យ​ខៀវ​ខ្ចី និង​ ពណ៌​ខ្មៅ​សុទ្ធ ៕​

ប្រភព៖ ពពក

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *