ឧបករណ៍ Galaxy Note 8 ត្រូវបានផលិតឡើងតាមរូបរាងរបស់កុំព្យូទ័រ ថេប្លេត និងមានអេក្រង់ ដល់ទៅ ៨អ៊ិន្ឈ៍ ហើយមានមុខងារដូចទៅនឹងទូរស័ព្ទឆ្លាតវៃ ដូច្នេះវាក៏ត្រូវបានគេចាត់ទុកជាទូរស័ព្ទស្មាតហ្វូន។
យុគសម័យ របស់ទូរស័ព្ទប្រភេទតូច ត្រូវបានបញ្ចប់តាំងតែពីយូរ ហើយវាក៏ត្រូវបានជំនួសដោយស្មាតហ្វូនប្រភេទធំ។ ការនិយមប្រើប្រាស់ទូរស័ព្ទដែលមានអេក្រង់ធំៗ បានកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ ដោយសារតែវាមានមុខងារលើសពីទូរស័ព្ទ។
Galaxy Note 8 ដែលមានអេក្រង់ ៨អ៊ិន្ឈ៍ គឺជាស្មាតហ្វូនធំបំផុត
យើង អាចចាត់ទុកបានថា Galaxy Note 8 គឺជាស្មាតហ្វូនធំជាងគេបំផុតក្នុងពិភពលោក ដោយវាមានអេក្រង់ទំហំដល់ទៅ ៨អ៊ិន្ឈ៍ រីស៊ើរលូសឹន HD ។ Galaxy Note 8 មានរចនារូបរាងស្រដៀងទៅនឹង Note II ប្រើប្រាស់ប៊ិចថាច់ស្គ្រីន S Pen និងឈីប Exynos 4 ។ Galaxy Note 8 មានមុខងារហៅ និងទទួលដូចទូរស័ព្ទធម្មតា និងមានកម្មវិធីដ៏អស្ចារ្យផ្សេងទៀត។
គេអាចយល់បានថា ស្មាតហ្វូន Galaxy Note 8 នេះនឹងក្លាយជាគូប្រជែងដ៏ធំរបស់ iPad mini នៅពេលដែលវាត្រូវបានបញ្ចេញលក់ជាផ្លូវការក្នុងទីផ្សារ។
ប្រភព៖ ភ្នំពេញដេលី