Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

ធ្វើអោយ Tab ក្នុង Firefox មាន​ពណ៌​​ផ្សេងៗ​​គ្នា

Sunday, March 24, 2013

Firefox ជា​កម្មវិធី​​ភ្ជាប់​​​ទៅ​កាន់​​គេហទំព័រ​អ៊ីនធឺណិត​មួយ​ដែល​មាន​អ្នក​ប្រើ​ ច្រើន​ជាង​គេ ។ ​អ្នក​ប្រើ Firefox ទាំង​អស់​អាច​ធ្វើ​ការ​​​ទទួល​​នូវ​កម្មវិធី​​បន្ថែម​ជា​ច្រើន​ដោយ​មិន​គិត​ ប្រាក់​ពី Firefox ។ ColorfulTabs ជា​កម្មវិធី​បន្ថែម​លើ Firefox ​មួយ​​ ដែល​ជួយ​ឲ្យ​ Tabs របស់ Firefox មាន​ពណ៌​ផ្សេងៗ​គ្នា ធ្វើ​ឲ្យ​កម្មវិធី Firefox របស់​​អ្នក​មើល​ទៅ​កាន់​តែ​ទាក់​ទាញ និង​គួរ​ឲ្យ​ចង់​ប្រើ ជា​ពិសេស​គឺ​វា​នឹង​ជួយ​ឲ្យ​យើង​​ងាយស្រួល​ក្នុង​ការ​ចំណាំ​ទៅ​លើ Tab ណា​មួយ​ដែល​យើង​កំពុង​ស្ថិត​នៅ និង ចង់​​​ចុច​លើ​វា ។
របៀប​ដំឡើង​កម្មវិធី ColorfulTabs លើ Firefox ៖​ ១. បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​មក​​ click ពាក្យ​ថា​ Add-ons ​ដូច​រូប


២. វាយ​ពាក្យ​ “ColorfulTabs ”​  ​ទៅ​ក្នុង​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ ColorfulTabs 17.6  ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
៣. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង់ចាំ​មួយ​រយៈ ​នោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់
៤. ពេលនេះ ​សូម​ Restart ​​​កម្មវិធី ​Firefox ឡើង​វិញ​​នោះ ​អ្នក​នឹង​​​​ឃើញ​​លទ្ធផល​ដូច​ខាង​ក្រោម


ប្រភព៖ ពពក

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *