ក្រុមហ៊ុន Google បានប្រកាសឲ្យដឹងថា Google Drive ត្រូវបានជួសជុល ឡើងវិញហើយក្រោយពី មានបញ្ហា ផ្នែកបច្ចេកទេសបន្តិចបន្តូច។
ក្រុមហ៊ុន បានប្រកាសថា នៅពេលនេះ Google Drive បានដំណើរការ
ឡើងវិញហើយអ្នកប្រើប្រាស់ ទាំងអស់អាចប្រើ បានដូចធម្មតា ដោយនៅមុននេះ
មានអ្នកប្រើប្រាស់ នៅក្នុងទីក្រុងញ៉ូវយ៉ក បានរាយការណ៍ មកថា Google Drive
របស់គាត់កើតមានបញ្ហា សូមឲ្យខាង Google ជួយដោះស្រាយ ហើយក្រោយពីមានការ
រអ៊ូរទាំងភ្លាម ខាងក្រុមហ៊ុន Google បានឆ្លើយបទនិងចាប់ផ្ដើមដោះស្រាយ,
បើទោះបីជាខាងក្រុមហ៊ុនGoogle បានប្រកាសថាGoogle Drive បានដំណើរការ ឡើងវិញក្ដីប៉ុន្តែមិនបានបញ្ជាក់ថាបញ្ហានោះកើតមានឡើងដោយសារអ្វីនោះទេ។
ក្រុមហ៊ុន Google បានដាក់ឲ្យប្រើប្រាស់ សេវាកម្ម Google Drive
កាលពីឆ្នាំ ២០១២ ដោយផ្ដល់ឲ្យ អ្នកប្រើនូវ Storage ទំហំ5GB ដោយឥតគិតថ្លៃ
ហើយបើចង់បាន លើសពីនេះ ត្រូវចំណាយលុយទិញបន្ថែម។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃដែលកើត មានបញ្ហា ភាគហ៊ុនរបស់ Google បានធ្លាក់ចុះ ១ភាគរយ មកនៅត្រឹម ៨០៧,៧៩ ដុល្លារអាមេរិក ក្នុង១ហ៊ុន៕
ប្រភព៖ LookingToday