Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

បិទកម្មវិធីដែល គាំង ងាយៗ

Sunday, June 3, 2012



កាលពីមុនយើងបានដឹងអំពីរបៀបចូលទៅកាន់ Task-manager នៅក្នុង Windows ដែល កម្មវិធីនេះអាចអនុញ្ញាតិអោយយើងធ្វើការបិទកម្មវិធីដែល Non-Responsive ដែលយើង អាចហៅបានថា គាំង ។ ភាគច្រើនវាកើតឡើងញឹកញាប់ណាស់ពេលបើកប្រើប្រាស់ កម្មវិធីច្រើន ប៉ុន្តែវាក៏អាស្រ័យលើកុំព្យូទ័ររបស់យើងដែរ ចាស់ ថ្មី ថ្លៃ ឬថោក ជាពិសេស នោះគឺអ្នកប្រើប្រាស់តែហ្មង!! តើគាត់យល់ចិត្តកុំព្យូទ័ររបស់គាត់អត់?
ភាគច្រើនដែលយើងបានយល់ដឹងកន្លងមកគឺយើងប្រើ CTRL+ ALT+ DELETE ពីព្រោះ វាលឿនជាងគេបើប្រៀបធៀបនិងវិធីផ្សេងៗ ដើម្បីចូលទៅកាន់ Task-manager ហើយ ស្វែងរកកម្មវិធីណាដែល Non-Responsive (គាំង) *[មិនគាំងក៏អាចបិទបានផងដែរ]

តែពេលនេះ សិស្សអាយធី និងលើកយកវិធីសាស្រ្តថ្មីមួយទៀតដែលអាចបិទ កម្មវិធីណា មួយដែល Non-Responsive (គាំង) បានលឿននិងប្រសើរជាង ប៉ុន្តែបើមានមិត្តណា បានដឹងហើយក៏មិនអីដែរ ។

សូមចូលទៅកាន់ Start >> Run
ហើយវាយក្នុងប្រអប់ taskkill /f /im programname.exe *programname=ឈ្មោះកម្មវិធី
ឧទាហរណ៍ថាៈ កម្មវិធី Firefox ដែលអ្នកកំពុងបើកវាបានមានបញ្ហា Non-Responsive (គាំង) អញ្ចឹងយើងចូលទៅបិទកម្មវិធីមួយនឹងទាំងអស់គ្នាតែម្ដង ពីព្រោះបើអង្គុយចាំ វាដូចជាមិនស្រួលក្នុងចិត្ត ។
ដោយយើងគ្រាន់តែវាយថា taskkill /f /im firefox.exe ក្នុងប្រអប់ Run ហើយ Enter

 
សង្ឃឹមថាអាចជួយមិត្តៗបានខ្លះផងដែរ អរគុណ!!

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *