Facebook LIKE Pop Up

តាមដានពត៌មានជាមួយយើងខ្ញុំ:) ដោយគ្រាន់តែចុច LIKE ខាងក្រោម

Powered By | សិស្សអាយធី Cooperate LikeMusicBox

សិស្សអាយធី. Powered by Blogger.

យុវជន​អង់​គ្លេស​ ១៧​ឆ្នាំ​ក្លាយ​ជា​មហា​សេដ្ឋី

Wednesday, March 27, 2013

ទេព​កោសល្យ​ច្នៃ​ប្រឌិត​នៃ​ការ​បង្កើត​កម្ម​វិធី​ Summly សម្រាប់​ប្រើ​ដើម្បី​អាន​ព័ត៌​មាន​ក្នុង​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​របស់​ នីដ​ អាលូស៊ីអូ​ (Nick D’Aloisio) វ័យ​ ១៧​ឆ្នាំ​ សញ្ជាតិ​អង់​គ្លេស​-​អូស្ត្រាលី​ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​មហា​សេដ្ឋី​វ័យ​ក្មេង​ ក្រោយ​ពី​ក្រុម​ហ៊ុន​ Yahoo បាន​ប្រកាស​ទិញ​យក​កម្មវិធី​នោះ​ក្នុង​តម្លៃ​ ២៩​ លាន​ ទៅ ៥៨​ លាន​ដុល្លារ ។​

យុវជន​ខួរ​ក្បាល​ផ្នែក​បច្ចេក​វិទ្យា​រូប​នេះ​ឱ្យ​​ដឹងថា​ កម្មវិធី​ Summly នេះ​ គាត់​បង្កើត​ឡើង​ដោយសារ​តែបំពេញ​កិច្ច​ការ​សាលា​គ្រូ​ដាក់​ឱ្យ​ធ្វើ​តាំង​ពី ​គាត់​មាន​អាយុ ​១៥​ឆ្នាំ​ និងកំពុង​សិក្សា​នៅ​វិទ្យា​ល័យ​មក​ម៉្លេះ។​ នីដ បាន​បន្ថែម​ថា​ ការ​សរសេរ​​ និង​ការស្វែង​រក​ព័ត៌​មាន​របស់​គាត់​គឺ​ធ្វើ​តាម​ Google Search Engines ហើយ​គាត់​ខិត​ខំ​ប្រើ​វិធី​រៀន​សង្ខេប​ព័ត៌​មាន​ពិបាក​យល់​ មក​ងាយ​យល់​វិញ​ ដែល​នេះ​ជា​គន្លឹះ​អាច​ធ្វើ​ឱ្យ​គាត់​មាន​លទ្ធ​ភាព​ស្វែង​រក​អ្វី​ដែល​ថ្មី​ បាន។​
គួរបញ្ជាក់​ថា​ កន្លង​មក​ នីដ​ អាលូស៊ីអូ​ បាន​បង្កើត​កម្មវិធី​វេបសាយ​ឱ្យ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​សំខាន់ៗ​ ជាច្រើន​ដូច​ជា​ Read​Write.com, BusinessInsider.com, Wired, Forbes, The Huffington Post និង​ TechCrunch ។​ ជាមួយ​គ្នា​នេះ​ដែរ យុវជន​ នីដ ក៏​បានបង្ហាញ​ខ្លួន​តាម​ទូរ​ទស្សន៍​អន្តរ​ជាតិ​សំខាន់​ៗ​ដូចជា CNBC, Bloomberg, BBC, ITV ហើយ​ក៏​ត្រូវបាន​វិទ្យុ BBC អញ្ជើញ​ទៅ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌​មាន​របស់​ខ្លួន​ផង​ដែរ៕​

Nick D’Aloisio ជាអ្នកបង្កើត​កម្ម​វិធី​ Summly
 ប្រភព៖ កោះសន្តិភាព

Facebook FAN

 

សិស្សអាយធី On YouTube

Comments

Followers This Blog

Contact Us

Name

Email *

Message *