តើយើងចូលទៅកាន់
Windows Task Manager
ដើម្បីធ្វើអ្វី?
តាមពិតវាមានប្រយោជន៍ ណាស់សំរាប់អ្នកប្រើប្រាស់កុំព្យូទ័រពេលខ្លះ
គឺយើងអាចប្រើប្រាស់វាដើម្បីបិទដំនើរការនូវ
Processes ឬ
Service ណាមួយ។
ហើយ Windows Task
Manager នេះមុខងារផ្សេងៗ
ទៀតដូចជា មើល CPU
usage history , Memory usage history នឹងមានច្រើនទៀត
ដែលពេលនេះខ្ញុំមិនបានលើកយកមកបង្ហាញអោយបានគ្រប់គ្រាន់ទេ។
ព្រោះយើងនឹង ធ្វើការផ្ដោតសំខាន់ទៅលើរបៀបបើក
Windows Task Manager
មានដូចខាងក្រោមៈ
០១.
Ctrl + Alt + Del
វិធីសាស្រ្តមួយនេះគឺតំរូវអោយយើងប្រើប្រាស់គ្រាប់ចុច
០៣ គឺ យើងត្រូវចុចនៅលើ Keyboard
[Ctrl + Alt + Del] នោះកុំព្យូទ័ររបស់យើងនឹងចូលទៅកាន់ផ្ទាំង
Windows Task Manager។
០២.
Right-Click Taskbar
វិធីសាស្រ្តមួយនេះគឺតំរូវអោយយើងប្រើប្រាស់
Mouseវិញម្ដងដែលយើងត្រូវយក
Mouse ដាក់នៅលើ
Taskbar ហើយចុច
Right-Click
បន្ទាប់ជ្រើសរើសពាក្យដែលបានបង្ហាញ
គឺ Start Task Manager
នោះកុំព្យូទ័ររបស់យើងនឹងចូលទៅកាន់ផ្ទាំង
របស់ Windows Task
Manager ផងដែរ។
០៣.
Run Taskmgr
វិធីសាស្រ្តមួយនេះគឺតំរូវអោយយើងប្រើប្រាស់
Keyboard ឬ
Mouse បានទាំងពីរ
ដោយយើងជ្រើសរើសយក Start
>> Run >> វាយចូលក្នុងប្រអប់
Open ថា
taskmgr ហើយយក
Ok ជាការស្រច។
០៤.
Ctrl + Shift + Esc
វិធីសាស្រ្តមួយនេះគឺតំរូវអោយយើងប្រើប្រាស់គ្រាប់ចុច
០៣ គឺ យើងត្រូវចុចនៅលើ Keyboard
[Ctrl + Shift + Esc] នោះកុំព្យូទ័ររបស់យើងនឹងចូលទៅកាន់ផ្ទាំង
Windows Task Manager។
សំរាប់វិធីសាស្រ្តមួយនេះ
ដូចជាត្រូវចំណាយពេលវេលាច្រើនបន្តិច
បើប្រៀបធៀប នឹង
វិធីសាស្រ្តដទៃដែលបានបង្ហាញខាងលើ។
តំបូងសូមចូលទៅកាន់ Windows
Explorer ហើយសូមចូលទៅតាមទីតាំង
C:\Windows\System32
បន្ទាប់មកសូមធ្វើការស្វែងរក
ពាក្យថា taskmgr.exe
ហើយ
double click
លើវាជាការស្រេច។
០៦.
Create taskmgr.exe Shortcut
សំរាប់វិធីសាស្រ្តមួយនេះគឺយើងអាចបង្កើតបានជា
Shortcut នៅលើ
Desktop របស់
យើងតែម្ដង ហើយចំពោះការបង្កើតគឺយើងគ្រាន់តែ
Right-Click នៅលើ
Desktop ហើយ
ជ្រើសរើសយកពាក្យថា New
>> Shortcut នោះវានឹងលោតបង្ហាញផ្ទាំងមួយដែលអោយ
យើងធ្វើការកំណត់នៅទីតាំង
ត្រង់ចំនុចនេះយើងត្រូវអនុវត្តន៍ដូចចំនុចទី
០៥ ផងដែរ ចុងបញ្ចប់យើងគ្រាន់តែកំនត់ឈ្មោះអោយ
Shortcut
របស់យើងថាវាធ្វើអ្វីនៅពេលដែល
យើងបើកដំណើរការវា ឧទាហរណ៍ៈ
Open Windows Task Manager
ហើយ
Finish។